គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ប៊ូ ថង និងលោកជំទាវ នាំយកទេយ្យទាន និងទៀនវស្សាទៅប្រគេនតាមបណ្ដាវត្តមួយចំនួនក្នុងខេត្តរតនគិរី
2014-07-15 07:27:17

កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៤ ឯកឧត្តម ប៊ូ ថង ប្រធានគណៈកម្មការទី៤ និងជាប្រធានក្រុមសមាជិក ព្រឹទ្ធសភា ប្រចាំភូមិភាគទី៨ និងលោកជំទាវ អមដំណើរដោយឯកឧត្តម ប៊ូ ឡាំ តំណាងរាស្ត្រមណ្ឌលខេត្តរតនគិរី ឯកឧត្តម មួង ប៉យ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ថង សាវុន អភិបាលខេត្ត និងតំណាងមន្ទីរជុំវិញខេត្ត បាននាំយកទេយ្យទាន ទៀនវស្សា និងបច្ច័យ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តចំនួន១០ ក្នុងខេត្តរតនគិរី ដោយក្នុងមួយវត្តៗប្រគេនទៀនវស្សាចំនួន ០១គូរ ស្លាដក១ អង្ករ៥០គីឡូ មី១កេស ទឹកសុទ្ធ១កេស ទឹកក្រូច១កេស ទឹកស៊ីអ៊ីវ ១យួរ ត្រីខ១កេស ថវិកាចំនួន ៣០០,០០០រៀល ស្ថិតនៅវត្តភូមិថ្មី ក្រុងបានលុង ខេត្តរតនគិរី ។

(លេខាធិការដ្ឋានអមគណៈកម្មការទី៤)

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦