គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ប៊ូ ថង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២
2014-07-04 09:01:20

នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៤ វេលាម៉ោង១៥:០០នាទី៖ ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី២ បានបើកកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមប៊ូ ថងប្រធានក្រុមនិងដោយមានការអញ្ជើញចូលរួមពីឯកឧត្តមសមាជិកក្រុមនៅសាលប្រជុំគណៈកម្មការ-ទី៤ អគារD1ព្រឹទ្ធសភា ដើម្បីពិនិត្យពិភាក្សាលើៈ

-សេចក្ដីព្រាងច្បាប់ស្ដីពី «ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្ដីពីការជួយ គ្នាទៅវិញទៅមកផ្នែកយុត្តិធម៌ក្នុងវិស័យរដ្ឋប្បវេណីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម» ។

-សេចក្ដីព្រាងច្បាប់ស្ដីពី «ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្ដីពីបត្យាប័ន រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម » ។

-សេចក្ដីព្រាងច្បាប់ស្ដីពី «ការអនុម័តយល់ព្រមលើផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍- ជាតិ២០១៤-២០១៨ » ។

          និងរៀបចំតំណាងក្រុមថ្លែងយោបល់ក្នុងនាមក្រុម នៅក្នុងសម័យប្រជុំលើកទី ព្រឹទ្ធសភា នីតិកាលទី៣ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៧ខែកក្កដា ឆ្នាំ២០១៤ ។

អត្ថបទ និងរូបភាពលេខាធិការអមគណៈកម្មការទី៤

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦