គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ប៊ូ ថង អញ្ជើញជាអធិបតីប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨
2014-05-23 03:47:01

នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៤ នៅវិមានព្រឹទ្ធសភា ឯកឧត្តម ប៊ូ ថង ប្រធានក្រុមសមាជិក​​​ព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញជាអធិប​តី​កិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ដើម្បីពិនិត្យ និងកែសម្រួលលើ​​គម្រោងចំណាយសម្រាប់រៀបចំវេទិកាថ្នាក់ស្រុកនៅខេត្តស្ទឹងត្រែង និងបញ្ហាផ្សេងៗ ដោយមាន​ការ​អញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិកសមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨តំណាងនាយកដ្ឋានកិច្ចការនារី តំណាងនាយកដ្ឋានភូមិភាគនិងសមូហភាពដែនដីតំណាងលេខាធិការអមក្រុមសមាជិកាព្រឹទ្ធសភា មន្រ្តីលេខាធិការអមក្រុម និងតំណាងវិទ្យាស្ថានសភាកម្ពុជាPIC៕

អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦