គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ប៊ូ ថង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២
2014-04-10 10:43:47

នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៤ វេលាម៉ោង១៥:០០នាទី៖ ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី២ បានបើកកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមប៊ូ ថងប្រធានក្រុមនិងដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុប្រធាន និង ឯកឧត្តមសមាជិកក្រុមនៅសាលប្រជុំគណៈកម្មការទី៤ អគារD1ព្រឹទ្ធសភា ដើម្បីពិនិត្យពិភាក្សាលើសេចក្ដីព្រាងច្បាប់ ស្ដីពីៈ
-ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១២
-ការអនុម័តយល់ព្រមលើពិធីសារ ស្ដីពីវិសោធនកម្មលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ស្ដីពីការជំរុញ និងការការពារវិនិយោគ
-ផ្លូវថ្នល់ និងរៀបចំតំណាងក្រុមថ្លែងយោបល់ក្នុងនាមក្រុម នៅក្នុងអង្គប្រជុំវិសាមញ្ញព្រឹទ្ធ​សភា នីតិកាលទី៣ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៤ ។

លេខាធិការអមគណៈកម្មការទី៤

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦