គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ លោកស្រីបណ្ឌិត កែវ ណារុំ អតីតសាស្រ្តាចារ្យដូរ្យតន្រ្តី និងជាអ្នកស្រាវជ្រាវតែងនិពន្ធសៀវភៅ ស្តីពីវប្បធម៌សិល្បៈបុរាណខ្មែរ និងដូរ្យ តន្រ្តី និងសៀវភៅ សម្រាប់កុមារ
2016-08-16 09:17:31

ក្នុងឱកាសជួបសំណេះសំណាល ជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ នៅគេហដ្ឋានរបស់លោកស្រី ភ្នំពេញថ្មី ក្នុងខណ្ឌសែនសុខ លោកស្រីបណ្ឌិត កែវ ណារុំ ដែលមានវ័យជរា ក្នុងជន្មាយុ៧១ឆ្នាំ បានជម្រាបជូនសម្តេចភក្តី អំពីប្រវត្តិការងារ របស់លោកស្រី ដែលជាអតីតសាស្រ្តាចារ្យតន្រ្តី និងជាប្រធានការិយាល័យរដ្ឋបាល ចាត់តាំងនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៃក្រុមប្រឹក្សាជាតិ ភាសាខ្មែរ នៃទីស្តីការគណៈរដ្ឋមន្រ្តី ផងដែរ។ លោកស្រី បានបញ្ជាក់ទៀតថា ស្នាដៃការងារស្រាវជ្រាវ វប្បធម៌សិល្បៈខ្មែរ ជាពិសេសឯកសារដូរ្យតន្រ្តី និងឧបករណ៍ភ្លេងខ្មែរ លោកស្រីបាន ប្រមែប្រមូលចងក្រង និងបោះពុម្ព បានជាង១០ចំណងជើងរួចមកហើយ រីឯសៀវភៅរឿងសម្រាប់កុមារ លោកស្រី បានតែងនិពន្ធ បានជាង៣០សៀវភៅផងដែរ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦