គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈកម្មការទី៤ព្រឹទ្ធសភា ប្រជុំផ្ទៃក្នុងគណៈកម្មការ
2013-11-13 10:05:40

នារសៀលថ្ងៃទី១៣​ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅបន្ទប់ប្រជុំគណៈកម្មការទី៤ព្រឹទ្ធសភា វិមានព្រឹទ្ធសភា គណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ ហៅកាត់គណៈកម្មការទី៤ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ប៊ូ​ ថង ប្រធានគណៈកម្មការ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បី ពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បប់ស្តីពី “ការបង្កើតក្រសួងមុខងារសាធារណៈ” ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ជាសមាជិកគណៈកម្មការ និងមន្រ្តីលេខាអមគណៈកម្មការទី៤ព្រឹទ្ធសភា ៕

អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦