គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ឡាយ អ៊ីពិសិទ្ធ ជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋស្ថិតនៅភូមិពៃ្រគ្រីជើង ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង
2013-07-24 07:58:13

កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៣ នៅវត្តក្ងោកមាសលើ ស្ថិតនៅភូមិពៃ្រគ្រីជើង ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ឯកឧត្តម ឡាយ អ៊ីពិ​សិទ្ធ អនុប្រធានគណៈកម្មការទី៤ និង ជាសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគ ទី៧ បានជួប​សំ​ណេះសំណាល ជាមួយប្រជាពលរដ្ឋ ចំនួន៣៥០នាក់។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម ​បានពាំនាំ​នូវ​ការផ្តាំផ្ញើសួរ​សុខ​​ទុក្ខពី សំណាក់ សម្តេចប្រធាន ព្រឹទ្ធសភា សម្តេចប្រធានរដ្ឋសភា និង​សម្តេច​​នាយករដ្ឋ​មន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ប្រជាពលរដ្ឋ ទាំងអស់ ។ បន្ទាប់មក ឯកឧត្តម បានប្រគេន ទេយ្យទានមួយចំនួនដល់វត្តក្ងោកមាសលើ វត្តក្ងោកមាសក្រោម វត្តសុវណ្ណគិរី និងវត្តឫស្សីត្រកួច ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦