គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី អញ្ជើញចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅភូមិ៤ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន
2016-08-12 04:22:29

ក្នុងឱកាសជួបជាមួយប្រជាពលរដ្ឋ និងអាជីវករ នៅភូមិ៤ សង្កាត់ទួលទំពូងទី១ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសំណេះសំណាលសួរសុខទុក្ខ ពីជីវភាពរស់នៅ និងប្រកបមុខរបររកស៊ីប្រចាំថ្ងៃរបស់បងប្អូន។
ក្នុងការផ្លាស់ប្តូរបទពិសោធន៍ អំពីជីវភាពរស់នៅ និងបញ្ហាសុខភាព សម្តេចភក្តី មានប្រសាសន៍ថា ចំពោះប្រជាពលរដ្ឋយើងដែលមានវ័យកាន់តែចាស់ៗ បញ្ហាដែលសំខាន់នោះ គឺការរក្សាសុខភាព។ សម្តេចភក្តី បានសង្កតធ្ងន់លើលំហាត់ប្រាណទៀងទាត់ និងការជ្រើសចំណីអាហារ។ ចំពោះការងារប្រកបមុខរបររកស៊ី គឺតែងតែមានការប្រកួតប្រជែងទីផ្សារ ហេតុនេះ យើងត្រូវតែគិតគូរអំពី គុណភាព សេវាកម្ម និងសោភ័ណភាព អនាម័យ នោះទើបបានទទួលជោគជ័យ ព្រមជាមួយនេះដែរ ការរកស៊ីគឺត្រូវស្មោះត្រង់ និងកុំល្មើសច្បាប់។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦