គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូគណៈកម្មការទី៤ព្រឹទ្ធសភា ជួបសវនាការងារជាមួយនឹងអាជ្ញាធរខេត្តស្ទឹងត្រែង
2012-09-11 23:54:42

នាថ្ងៃទី១១  ខែកញ្ញា  ឆ្នាំ២០១២ នៅសាលាខេត្តស្ទឹងត្រែង  គណៈ ប្រតិភូគណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ ហៅកាត់គណៈ កម្មការទី៤ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម  ប៊ូ ថង ប្រធានគណៈ កម្មការ បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយនឹងអាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធសាលាខេត្ត ដែលដឹក​នាំ ដោយឯកឧត្តម ឡូយ សុផាត  អភិបាលនៃ​​គណៈអភិបាល​​ខេត្តស្ទឹង ត្រែង ក្នុងគោលបំណងស្វែងយល់អំពីសកម្មភាព និងទិសដៅ ការងាររបស់ខេត្ត​ស្ទឹងត្រែង។
ឯកឧត្តម ឡូយ សុផាត អភិបាលនៃ​​គណៈអភិបាល​ខេត្តស្ទឹងត្រែង ​​បានសម្តែងនូវការអបអរសាទរ និងទទួលបដិសណ្ឋារកិច្ចយ៉ាង កក់ក្តៅចំពោះគណៈប្រតិភូគណៈ កម្មការទី៤ព្រឹទ្ធសភា ដែលបាន ឆ្លៀតឱកាសដ៏មានតម្លៃមកបំពេញបេស​កកម្មក្នុងទឹកដីខេត្តស្ទឹង ត្រែង និងបានធ្វើសេចក្តីរាយការណ៍សង្ខេបអំពីការងារទូទៅរបស់ ខេត្ត ស្ថានភាពភូមិសាស្ត្រ ការងារសន្តិសុខសណ្តាប់ធ្នាប់សង្គម ការ អភិវឌ្ឍ ស្ថានភាពសេដ្ឋកិច្ច  និងអំពីលទ្ធផលការងារដែលអាជ្ញាធរ​សម្រេចបានក្នុងពេលកន្លងមក។ឯកឧត្តម ឡូយ សុផាត អភិបាលនៃ ​​គណៈអភិបាល​ខេត្តស្ទឹងត្រែង មានប្រសាសន៍ថា ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ​ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងប្រជាពល រដ្ឋក្នុងខេត្តស្ទឹងត្រែង បានខិតខំរួមដៃគ្នា​ អនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ​ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ខ្ពង់ ខ្ពស់ ធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ។ ដោយឡែកខេត្តស្ទឹងត្រែងក៏ទទួលបាននូវការអភិវឌ្ឍ​ និងរីកចំរើនលើ គ្រប់វិស័យជាបន្តបន្ទាប់ផងដែរ។ឯកឧត្តម  ប៊ូ ថង ប្រធានគណៈកម្មការ​​ទី៤ព្រឹទ្ធសភា បានមានប្រសាសន៍ ថ្លែងអំណរគុណចំពោះ អាជ្ញាធរខេត្ត និងក្រុមប្រឹក្សាឃុំ​ សង្កាត់ នៅក្នុងខេត្តទាំងមូល ដែលបានគាំទ្រ និងបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នីតិកាលទី៣ ព្រមទាំងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន  ប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​ មន្ត្រី​នៃ ព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលតែងតែងយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិ​​សេមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែង។ឯកឧត្តម  ប៊ូ ថង ប្រធានគណៈកម្មការ​​ទី៤ព្រឹទ្ធសភា បានមានប្រសាសន៍ថា​ ក្រោយពីស្តាប់របាយការណ៍​សកម្មភាពការងារ និងទិសដៅការងាររបស់ខេត្តរួចមក ឃើញថាខេត្ត ស្ទឹងត្រែងមានការរីកចំរើនខ្លាំ ទាំងហេដ្ឋារចនា   សម្ព័ន្ធ ផ្លូវ ថ្នល់ ស្ពាន អាគារ សាលារៀន​ ការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ និងការអភិឌ្ឍមានការរីកចំរើនលើគ្រប់   វិស័យផងដែរ។​ ជាមួយគ្នានោះដែរ ឯកឧត្តម  ប៊ូ ថង ប្រធានគណៈកម្មការ​​ទី៤ព្រឹទ្ធសភា  បានកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ​កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្តស្ទឹង ត្រែង ដែលបានខិតខំប្រឹងប្រែងអនុវត្តការងាររបស់ខ្លូនល្អប្រសើរ៕ រូបភាព និងអត្ថបទៈនាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦