គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សកម្មភាពរបស់ ឯកឧត្តម ទ្បាយ អ៊ីពិសិទ្ធ អនុប្រធានគណៈកម្មការទី៤
2012-05-18 02:33:14

      
  • ថ្ងៃទី១២ខែឧសភា ឆ្នាំ២០១២ ឯកឧត្តម ទ្បាយ អ៊ីពិសិទ្ធ សមាជិកព្រឹទ្ធសភា មណ្ឌលភូមិភាគទី៧ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ មកពី៥ឃុំ សរុបចំនួន ១.៣១៩នាក់ នៅខេត្តកំពង់ឆ្នាំង សុ្រកជល់គីរី ក្រោមអធិបតីភាព សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងព្រះរាជវាំង។
    ឯកឧត្តមបាននាំមកនូវ​អំណោយចែកជូនសមាជិក សមាជិកានៃអង្គពិធីទាំងមូលរួមមាន ៖សាប៊ូ ប៊ីចេង និងថវិកាមួយចំនួន។

    សរុបចំណាយ ៖ ៦.៥០០.០០០ រៀល

  • ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១២ ឯកឧត្តម ទ្បាយ អ៊ីពិសិទ្ធ សមាជិកព្រឹទ្ធសភា មណ្ឌលភូមិភាគទី៧ បានអញ្ជើញចុះមូលដ្ឋានខេត្តកំពុងស្ពឺ ស្រុកភ្នំស្រួច ដើម្បីពិនិត្យមើលការធ្វើលិខិតបញ្ជាក់អត្តសញ្ញាណជូនប្រជាពរដ្ឋ សម្រាប់បម្រើអោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៣។

  • ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១២ ឯកឧត្តម ទ្បាយ អ៊ីពិសិទ្ធ សមាជិកព្រឹទ្ធសភា មណ្ឌលភូមិភាគទី៧ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល សួសុខទុក្ខប្រជាពលរដ្ឋ នៅឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពុងស្ពឺ។
    ឯកឧត្តមបាននាំមកនូវ​អំណោយចែកជូនប្រជាពលរដ្ឋរួមមាន៖ សាប៊ូ ១៥.០០០ ដុំនិងប៊ីចេង ១៥.០០០ កញ្ចប់ ។

    សរុបចំណាយ៖​ ៥៧.៧៥០.០០០ រៀល

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦