គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ បានអញ្ជើញចុះជួបពិភាក្សាការងារជាមួយអាជ្ញាធរប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ និងអាជ្ញាធរស្រុកស្នួល
2016-12-16 03:28:16

នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ គណៈប្រតិភូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា (គណៈកម្មការទី៥ព្រឹទ្ធសភា) ដឹកនាំដោយលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ បានអញ្ជើញចុះជួបពិភាក្សាការងារជាមួយអាជ្ញាធរប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ និងអាជ្ញាធរស្រុកស្នួល ក្នុងគោលបំណងស្តាប់សេចក្តីរាយការណ៍អំពីការគ្រប់គ្រងច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ សកម្មភាពការគ្រប់គ្រងការងារទូទៅរបស់ស្រុកស្នួល សកម្មភាពការងារគ្រប់គ្រងជនបរទេសឆ្លងដែន និងការអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ នៅសាលប្រជុំទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ស្រុកស្នួល ខេត្តក្រចេះ៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦