គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ និង ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ បានបន្តជួបពិភាក្សាការងារជាមួយ លោកស្រី Bénédicte ROUGÉ ប្រធានការិយាល័យរៀបចំដែនដី និងអភិវឌ្ឍន៍ប្រកបដោយចីរភាព
2016-11-22 08:45:54

កាលពីរសៀលថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៦ នៅវិមានព្រឹទ្ធសភាបារាំង គណៈប្រតិភូព្រឹទ្ធសភាកម្ពុជា ដឹកនាំដោយ លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ និង ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ បានបន្តជួបពិភាក្សាការងារជាមួយ លោកស្រី Bénédicte ROUGÉ ប្រធានការិយាល័យរៀបចំដែនដី និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។ លោកស្រីបានជូនព័ត៌មានអំពីការរៀបចំដែនដី ជាពិសេសនៅតាមតំបន់ដាច់ស្រយាល និងតំបន់ភ្នំ ដើម្បីទទួលបាននូវសិទ្ធិប្រើប្រាស់ Internet (Accés numérique) ក្នុងការងារប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធផ្នែកពាណិជ្ជកម្ម សុខាភិបាល ការបង់ពន្ធ។ល។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦