គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ណៈប្រតិភូព្រឹទ្ធសភាកម្ពុជា ដឹកនាំដោយ លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ និង ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ បានបន្តជួបពិភាក្សាការងារជាមួយ លោកស្រី Nathalie TILLIOLE មន្រ្តីជាន់ខ្ពស់លេខាធិការដ្ឋានគណៈអចិន្ត្រៃយ៍ផ្នែកពិធីការ និងទំនាក់ទំនងអន្តរជាតិ
2016-11-22 01:35:32

កាលពីព្រឹកថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៦ នៅវិមានព្រឹទ្ធសភាបារាំង គណៈប្រតិភូព្រឹទ្ធសភាកម្ពុជា ដឹកនាំដោយ លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ និង ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ បានបន្តជួបពិភាក្សាការងារជាមួយ លោកស្រី Nathalie TILLIOLE មន្រ្តីជាន់ខ្ពស់លេខាធិការដ្ឋានគណៈអចិន្ត្រៃយ៍ផ្នែកពិធីការ និងទំនាក់ទំនងអន្តរជាតិ នៃព្រឹទ្ធសភាបារាំង។
លោកស្រី Nathalie TILLIOLE បានជូនព័ត៌មានដល់គណៈប្រតិភូព្រឹទ្ធសភាកម្ពុជាអំពីទំនើបកម្មការងារសភា ជាពិសេសការអនុវត្តវិន័យរបស់ក្រមសីលធម៌សមាជិកព្រឹទ្ធសភា (ការកាត់ប្រាក់ឧបត្ថមចំពោះការមិនចូលរួមក្នុងការងារបីគឺ ប្រជុំគណៈកម្មការ, ប្រជុំពេញអង្គ និងប្រជុំដេញដោលជាមួយរដ្ឋាភិបាល)។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦