គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូព្រឹទ្ធសភាកម្ពុជា ដឹកនាំដោយ លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ និង ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Jean CABANNES នាយកលេខាធិការដ្ឋានគណៈអចិន្ត្រៃយ៍ ផ្នែកពិធីការ និងទំនាក់ទំនងអន្តរជាតិ នៃព្រឹទ្ធសភាបារ
2016-11-22 01:30:31

កាលពីព្រឹកថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៦ នៅវិមានព្រឹទ្ធសភាបារាំង គណៈប្រតិភូព្រឹទ្ធសភាកម្ពុជា ដឹកនាំដោយ លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ និង ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Jean CABANNES នាយកលេខាធិការដ្ឋានគណៈអចិន្ត្រៃយ៍ ផ្នែកពិធីការ និងទំនាក់ទំនងអន្តរជាតិ នៃព្រឹទ្ធសភាបារាំង។
លោក Jean CABANNES បានជូនព័ត៌មានដល់គណៈប្រតិភូព្រឹទ្ធសភាកម្ពុជាអំពីកំណែទម្រង់រចនាសម្ព័ន្ធព្រឹទ្ធសភាបារាំង ក្រោយវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ២០០៨ រួមមាន ការបន្ថែមគណៈកម្មការពី ៦ ទៅ ៧ គឺគណៈកម្មការរៀបចំដែនដី, ការងារត្រៀមបោះឆ្នោតព្រឹទ្ធសភាបារាំងឆ្នាំ ២០១៧ និងការអនុវត្តវិន័យហិរញ្ញវត្ថុចំពោះសមាជិកព្រឹទ្ធសភា អវត្តមាន (វិសោធនកម្មបទបញ្ជាផ្ទៃក្នុង)។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦