គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សិក្ខាសាលា ស្តីពី បទពិសោធន៍នៃដំណើរការរៀបចំថវិកា ក្នុងបរិបទប្រទេសនិយាយភាសាបារាំង ច្បាប់ហិរញ្ញវត្ថុ ថវិកាថ្នាក់ក្រោមជាតិ និងការអនុវត្តថវិកា
2016-10-20 04:40:40

សិក្ខាសាលា ស្តីពី បទពិសោធន៍នៃដំណើរការរៀបចំថវិកា ក្នុងបរិបទប្រទេសនិយាយភាសាបារាំង ច្បាប់ហិរញ្ញវត្ថុ ថវិកាថ្នាក់ក្រោមជាតិ និងការអនុវត្តថវិកា នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ កំពុងបន្តពិគ្រោះយោបល់ ពិភាក្សានិងធ្វើបទបង្ហាញ ស្តីពី វិសាលភាពយេនឌ័រ ច្បាប់ហិរញ្ញវត្ថុ និង ថវិកាថ្នាក់ក្រោមជាតិ ការចុះក្នុងបញ្ជីថវិកា តាមប្រភេទជាតួនាទីរបស់សភា ខេត្ត និងឃុំ ឲ្យមានប្រសិទ្ធិភាពនៃការឆ្លើយតបនឹងការរំពឹងទុករបស់សង្គម ដោយលោក Soce’ Sene, អគ្គនាយកវិទ្យាស្ថានយេនឌ័រនៃទីក្រុងដាកា ប្រទេសសេណេហ្គាល់ និងបទបង្ហាញ ស្តីពីវិសាលភាពច្បាប់សិទ្ធិមនុស្ស ច្បាប់ហិរញ្ញវត្ថុ ការតាមដានរបស់សភា និងការតាមដានថវិកា នៃការត្រួតពិនិត្យជាសកល (EPU) និងការចុះក្នុងបញ្ជីថវិកានៃស្ថាប័នជាតិសិទ្ធិមនុស្ស(INDH) ដោយលោកស្រី Maria Gavouneli សាស្ត្រាចារ្យគណៈកម្មការជាតិភាសាក្រិច និងសិទ្ធិមនុស្សនៃទីក្រុងអាល់ទែន ប្រទេសក្រិច។

សូមបញ្ជាក់ថា សិក្ខាសាលានេះ ប្រពឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃ១៩-២០ ខែតុលា ឆ្នាំ២០១៦ នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦