គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ ទី បូរ៉ាស៊ី លោកជំទាវ មាន សំអាន លោកជំទាវ ជិន សុខងីម ឯកឧត្តម ឡេង ប៊ុនតេង បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួនចែកជូនដល់កុមារកំព្រារ នៅអង្គការបណ្តុះបណ្តាល និងថែទាំកុមារកំព្រារត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
2016-09-26 01:36:33

នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធ​សភា លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា លោកជំទាវ ជិន សុខងីម សមា​ជិកាព្រឹទ្ធសភា ឯកឧត្តម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធ​សភា រួមជាមួយនឹងក្រុមការងារខុទ្ទកាល័យសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃ អគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភាជាច្រើនរូប បានអញ្ជើញចុះជួបសំណេះ​សំណាលសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួនចែកជូនដល់កុមារកំព្រារ នៅអង្គការបណ្តុះ​​​បណ្តាល និងថែទាំកុមារកំព្រារត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនោះ ក៏មានការរៀបចំពិធីសូត្រមន្ត ដើម្បីឧទ្ទិសកុសល្យជូនដល់ដួងវិញ្ញាណក្ខន្ធ មាតាបិតារបស់កុមារាកុមារី ដែលបានចែកឋាន ទៅកាន់ លោកខាងមុខផងដែរ៕


 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦