គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ឈិត គឹមយាត,ឯកឧត្តម ឡេង ប៊ុនតេង ព្រមទាំងមន្រ្តីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានរៀបចំចង្ហាន់ ភេសជ្ជៈ បច្ច័យ និងទេយ្យវត្ថុ ប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅវត្តពោធិ៍យារ៉ាម ហៅវត្តចាស់ ក្នុងសង្កាត់ជ្រោយចង្វារ
2016-07-31 16:10:56

ព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ ឯកឧត្តម ឈិត គឹមយាត សមាជិកព្រឹទ្ធសភា ,ឯកឧត្តម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ និង​លោកជំទាវ,ឯកឧត្តម លោកជំទាវ ទីប្រឹក្សាសម្តេចភក្តី លោក លោកស្រី ជាជំនួយការ មន្រ្តីខុទ្ទកាល័យ​សម្តេច​ប្រធានព្រឹទ្ធសភា មន្រ្តីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ ក្រុមប្រឹក្សាសង្កាត់ ប្រធាន អនុប្រធានភូមិ បានរៀបចំចង្ហាន់ ភេសជ្ជៈ បច្ច័យ និងទេយ្យវត្ថុ ប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅ​វត្តពោធិ៍យារ៉ាម ហៅវត្តចាស់ ក្នុងសង្កាត់ជ្រោយចង្វារ។
ទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃ ក្នុងឱកាសនោះរួមមាន៖ សាដក់ ចំនួន ៤២ និងបច្ច័យអមភ្ជាប់, ស៊ីម៉ង់ត៍ ចំនួន​៧​តោនសម្រាប់ការកសាងសាលាធម្មសភាថ្មី ដែលកំពុងកសាង ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦