គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ ទី បូរ៉ាស៊ី ដឹកនាំគណៈប្រតិតូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយឯកឧត្តម Pan Yunhe ប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃសភាប្រឹក្សានយោបាយប្រជាជនចិន
2014-08-21 07:49:27

នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៤ គណៈប្រតិភូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម Pan Yunhe ប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃសភាប្រឹក្សានយោបាយប្រជាជនចិន ដោយមានការចូលរួមពីមន្ត្រីជំនាញមួយចំនួន។
ក្នុងជំនួបនោះ បន្ទាប់ពីលោកជំទាវ ប្រធានគណៈប្រតិភូ បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងគោលបំណងនៃដំណើរទស្សនកិច្ច របស់គណៈប្រតិភូរួចមក ឯកឧត្តម ប្រធានគណៈកម្មាធិកាកិច្ចការបរទេស នៃសភាប្រឹក្សានយោបាយប្រជាជនចិន បានជម្រាបអំពីការអនុវត្តច្បាប់ត្រឹមត្រូវ និងវិធានការណ៍ទាំងឡាយ ដើម្បីធ្វើយ៉ាងណាឲ្យការងារបរទេសកាន់តែមានការរីកចម្រើន និងរឹងមាំ។
ចំពោះបញ្ហាវិស័យព័ត៌មាន ឯកឧត្តម ប្រធានគណៈកម្មាធិការ បានជម្រាបផងដែរថា អ្នកសារព័ត៌មានទាំងអស់ដែលធ្វើការនៅសាធារណរដ្ឋប្រជាមានិតចិន ត្រូវគោរពច្បាប់ ដើម្បីធ្វើយ៉ាងណាបម្រើផលប្រយោជន៍ជូនដល់ប្រពលរដ្ឋ។
បន្ទាប់មក ឯកឧត្តម ប្រធានគណៈកម្មាធិការ បានរៀបចំពិធីលៀងសាយភោជន៍យ៉ាងស្និទ្ធស្នាលជូនដល់គណៈប្រតិភូ ក្នុងបរិយាកាសមិត្តភាព ស្និទ្ធស្នាល និងរីករាយ៕

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន


 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦