គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ បានជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរប្រចាំការច្រកទ្រារព្រំដែនគីឡូ១៣ និងអាជ្ញាធរស្រុកសំពៅលូន
2016-05-04 11:51:12

នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦ នៅសាលាស្រុកសំពៅលូន ខេត្តបាត់ដំបង គណៈប្រតិភូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយលោកជំទាវ ទី បូរ៉ាស៊ី ប្រធាន គណៈកម្មការ បានជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរប្រចាំការច្រកទ្រារព្រំដែនគីឡូ១៣ និងអាជ្ញាធរស្រុកសំពៅលូន ដឹកនាំដោយ លោក ជា សម្បត្តិ អភិបាលនៃគណៈអភិបាលស្រុកសំពៅលូន ក្នុងគោលបំណងសិក្សាស្វែងយល់ឲ្យកាន់តែស៊ីជម្រៅលើ វិស័យ ជំនាញ របស់គណៈកម្មការដូចជាការគ្រប់គ្រងជបរទេសឆ្លងដែន ការលំបាក់ និងភាពងាយស្រួលក្នុងការអនុវត្តច្បាប់អន្តោប្រវេសន៍ នីតិវិធីនៃការ ត្រួតពិនិត្យបែបបទនៃការចេញ-ចូលនៅតាមច្រកទ្វារព្រំដែនគីឡូ១៣ និងបញ្ហាប្រឈមនានារបស់មន្ត្រីប្រចាំច្រកព្រំដែន និងស្រុកដែល បានជួបប្រទះក្នុងអនុវត្តកាងារកន្លងមក។
បន្ទាប់ពីជួបសវនាការជាមួយអាជ្ញាធរស្រុក និងអាជ្ញាធរច្រកទ្វារព្រំដែនរួចមក លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ បានដឹកនាំ គណៈប្រតិភូអញ្ញើញទៅពិនិត្យសកម្មភាពនៃការចេញ-ចូលរបស់ប្រជាពលរដ្ឋនៅតាមច្រកព្រំដែន ក៏ដូចជាទៅប្រកបមុខរបបនៅប្រទេសថៃ នៅច្រកទ្វារព្រំដែនគីឡូ១៣ ដែលស្ថិតនៅស្រុកសំពៅលូន ខេត្តបាត់ដំបង។


 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦