គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានទទួលជួបសំណេះសំណាលជាមួយ លោកចៅសង្កាត់ និងមន្រ្តីភូមិ នៃខណ្ឌចំការមន រាជធានីភ្នំពេញ
2016-08-02 08:37:53

កាលពីព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានទទួលជួបសំណេះសំណាលជាមួយ លោកចៅសង្កាត់ និងមន្រ្តីភូមិចំនួន ៤៧រូប មកពីសង្កាត់ទន្លេបាសាក់ សង្កាត់បឹងត្របែក សង្កាត់ទួលទំពូងទី១ និងទី២ និងសង្កាត់បឹងកេងកងទី៣ នៃខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីស្តាប់របាយការណ៍ ស្តីពីការរៀបចំសម្រាប់ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មីឆ្នាំ២០១៦ និងស្តាប់ការលំបាកបញ្ហាប្រឈមនានា សំរាប់ការងារទាំងនោះនៅឯមូលដ្ឋាន។
មានប្រសាសន៍នាឱកាសនោះ សម្តេចវិបុលសេនាភក្តី បានណែនាំដល់មន្រ្តីភូមិ និង សង្កាត់ទាំង៥ ខាងលើ ឲ្យបន្តយកចិត្តទុកដាក់កាន់តែខ្លាំងក្លា ជាពិសេស ការផ្តល់អត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ ជូនបងប្អូនប្រជាពលរដ្ឋ ដែលនៅមិនទាន់ទទួលបាន និងសូមជួយជម្រុញឲ្យប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោត បានចុះឈ្មោះបោះឆ្នោតតាមការកំណត់របស់ គ. ជ. ប ដែលនិងចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ដើម្បីឲ្យពួកគាត់បាន ទៅបោះឆ្នោតនាឆ្នាំ២០១៧ ដែលជាការអនុវត្តកាត្វកិច្ច របស់ប្រជាពលរដ្ឋស្របតាមច្បាប់រដ្ឋធមនុញ្ញ នៃព្រះរាជាណចក្រកម្ពុជាយើង ៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦