គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
កិច្ចប្រជុំគណ:កម្មាធិការប្រតិបត្តិរបស់សភាអាស៊ីប៉ាស៊ីហ្វិក (APPF) លើកទី២៤
2016-01-18 02:12:02

នៅថ្ងៃទី១៧ ខែមករា ឆ្នាំ ២០១៦ វេលាម៉ោង ១៤:០០ រសៀល គណ:ប្រតិភូសភាកម្ពុជា ដឹកនាំដោយឯកឧត្តម ឈាង វុន ប្រធាន គណ:កម្មការទី ៥ រដ្ឋសភា អមដំណើរដោយឯកឧត្តម ប៉ុល ហំម ប្រធានគណ:កម្មការទី៣ រដ្ឋសភា និងឯកឧត្តម ឈិត គឹមយាត អនុប្រធានគណ:កម្មការទី៥ ព្រឹទ្ធសភា បានអញ្ជើញចូលរួមប្រជុំគណ:កម្មាធិការប្រតិបត្តិរបស់សភាអាសុីប៉ាសុីហ្វិក (APPF) លើកទី២៤ ដើម្បីពិភាក្សា និងអនុម័តលើការបែងចែកក្រុមការងារជាបីក្រុម (ក្រុមទី១: សន្តិភាព និងសន្តិសុខ; ក្រុមទី២: ភេវរ:កម្ម និ​បទឧក្រិដ្ឋកម្ម​អន្តរជាតិ  និងក្រុមទី៣: សេដ្ឋកិច្ច និងពាណិជ្ជកម្ម) ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចដែលស្នើឡើង ដោយប្រទេសជា​សមាជិក​របស់APPF រួចធ្វើរបាយការណ៍ជូនសម័យប្រជុំពេញអង្គរបស់APPF លើកទី២៤ អនុម័ត ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦