គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ឈិត គឹមយាតអនុប្រធានគណៈកម្មការ ជួបពិភាក្សាការងារជាមួយអាជ្ញាធរច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងពិនិត្យសកម្មភាពភ្ញៀវជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋ ឆ្លងកាត់ព្រំដែន
2015-10-09 02:36:00

នារសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៥ នៅទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គណៈប្រតិភូគណៈកម្មការកិច្ច ការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការ បានជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីស្វែងយល់ពីការងារ គ្រប់គ្រងច្រកទ្វារ ព្រំដែនអន្តរជាតិប៉ោយប៉ែត ការគ្រប់គ្រងជនបរទេសឆ្លងដែន និងការអនុវត្តច្បាប់អន្តោប្រវេសន៍ ព្រមទាំងពិនិត្យសកម្មភាព ចេញ-ចូលរបស់ ភ្ញៀវជាតិ-អន្តរជាតិ និងសកម្មភាពប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋ(កម្ពុជា-ថៃ)៕

រូបភាព និងអត្ថបទ៖នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦