គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ ទី បូរ៉ាស៊ី ដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយលោក Seok Chaag Kue នាយកប្រតិបត្តិក្រុមហ៊ុន WEBCASH ប្រចាំទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ
2015-08-26 03:37:28

នាវេលាម៉ោង៩ព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ គណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សា ការងារជាមួយនឹងលោក Seok Chaag Kue នាយកប្រតិបត្តិក្រុមហ៊ុន Webcash ប្រចាំទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ។ ក្នុងឱកាសនោះ ក្រុមហ៊ុនក៏បានធ្វើបទបង្ហាញអំពី: ប្រវត្តិនៃការបង្កើតក្រុមហ៊ុន,ចំនួនសាខារបស់ក្រុមហ៊ុនទាំងក្នុង និងក្រៅប្រទេស,ការផ្តល់សេវាកម្ម ហិរញ្ញវត្ថុផ្នែកអេឡិចត្រូនិក(អេធីអ៊ឹម),រចនាសម្ព័ន្ធរបស់ក្រមហ៊ុន និងគោលដៅ យុទ្ធសាស្រ្តក្នុងការពង្រីកក្រុមហ៊ុនទាំងក្នុង និងក្រៅប្រទេស។បន្ទាប់ពីបានស្តាប់បទបង្ហាញរួច គណៈប្រតិភូ បានទស្សនកិច្ចកន្លែងធ្វើការរបស់ក្រុមហ៊ុន WEBCASH ផងដែរ៕

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦