គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈកម្មការទី៥ព្រឹទ្ធសភា បើកកិច្ចប្រជុំផ្ទៃក្នុង
2015-07-24 07:59:08

នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ នៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា គណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា(គណៈកម្មការទី៥ ព្រឹទ្ធសភា) បានបើកកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ ដោយ មានការអញ្ជើញចូលរួមពីសមាជិកសមាជិកា គណៈកម្មការទី៥ព្រឹទ្ធសភា និងមន្ត្រីលេខាធិការដ្ឋានអម គណៈកម្មការ ដើម្បីពិនិត្យ​ពិភាក្សា​លើរបៀបវារៈ៖ ទី១-រាយការណ៍អំពីលទ្ធផលការចូលរួមមហាសន្និ បាតលើកទី៤១ នៃសភានិយាយភាសាបារាំង(APF) នៅទីក្រុងBerne ប្រទេសស្វីស ទី២-បូកសរុប ព្រឹត្តិការណ៍អន្តរជាតិប្រចាំឆមាសទី១(ខែមករា-ខែមិថុនា)៕

រូបភាព៖នាយកដ្ឋានព័ត៌មានវិទ្យា

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦