គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ ជួបពិភាក្សាការងារជាមួយអាជ្ញាធរច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងគ្រៀល និងពិនិត្យសកម្មភាពភ្ញៀវជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋ ឆ្លងកាត់ព្រំដែន
2015-04-28 08:42:47

នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៥ នៅទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិត្រ ពាំងគ្រៀល ខេត្តស្ទឹងត្រែង គណៈប្រតិភូគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ បានជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងគ្រៀល ដើម្បីស្វែងយល់ពីការងារគ្រប់គ្រង ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងគ្រៀល ការគ្រប់គ្រងជនបរទេសឆ្លងដែន និងការអនុវត្តច្បាប់អន្តោប្រវេសន៍ ព្រមទាំងពិនិត្យសកម្មភាព ចេញ-ចូលរបស់ភ្ញៀវជាតិ-អន្តរជាតិ និងសកម្មភាពប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋ(កម្ពុជា-ឡាវ)៕

រូបភាព និងអត្ថបទ៖នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦