គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ ចុះសិក្សាស្វែងយល់អំពីការអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ និងការផ្សព្វផ្សាយព័ត៌មាន នៅខេត្តស្ទឹងត្រែង
2015-04-28 00:24:58

នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៥ នៅសាលាខេត្តស្ទឹងត្រែង គណៈប្រតិភូគណៈ កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ បានជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តស្ទឹងត្រែង ដឹកនាំដោយឯកឧត្តម ឈាង ឡាក់ អភិបាលរងខេត្ត ដើម្បីសិក្សាស្វែងយល់អំពីការអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ និងការផ្សព្វ ផ្សាយព័ត៌មាន នៅក្នុងខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមពីតំណាងស្នងការ នគរបាលខេត្ត តំណាងមន្ទីរព័ត៌មាន តំណាងមន្ទីរការងារខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន ទៀត។
ឯកឧត្តម ឈាង ឡាក់ អភិបាលរងខេត្តស្ទឹងត្រែង បានមានប្រសាសន៍ស្វាគមន៍ យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភា និងធ្វើសេចក្តីរាយការណ៍អំពី លក្ខណៈភូមិសាស្រ្ត និងលទ្ធផលការងារដែលសម្រេចបានរបស់ខេត្តក្នុងឆ្នាំ២០១៤ និង ត្រីមាសទី១ឆ្នាំ២០១៥។
លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានមានប្រសាសន៍បញ្ចាក់ អំពីគោលបំណងនៃការចុះបំពេញបេសកកម្មនៅខេត្តស្ទឹងត្រែង ដើម្បីស្វែងយល់អំពីការអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ ,ការគ្រប់គ្រងជនបរទេស ,ការអនុវត្តន៍ច្បាប់ស្តីពីរបបសារព័ត៌ មាន ,ការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ,ការផ្តល់ប័ណ្ណការងារ ឬសៀវភៅការងារជូនជនបរទេស ដែលកំពុងបំពេញការងារនៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុននានា និងស្វែងយល់អំពីកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរច្រកទ្វាព្រំដែននៃខេត្តស្ទឹងត្រែងជា មួយនឹងអាជ្ញាធរច្រកទ្វារព្រំដែននៃប្រទេសឡាវ។
ក្នុងជំនួបពិភាក្សា ក៏មានការធ្វើសេចក្តីរាយការណ៍ពីអាជ្ញាធរពាក់ព័ន្ធក្នុងការអនុវត្តច្បាប់អន្តោប្រវេសន៍ ,ការគ្រប់គ្រងជនបរទេស ,ការអនុវត្តច្បាប់ស្តីអំពីរបបសារព័ត៌មាន,ការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ,ការផ្តល់ប័ណ្ណការងារជូនជនបរទេស និងការត្រួតពិនិត្យប័ណ្ណការងាររបស់ជនបរទេសដែលកំពុងបំពេញការងារនៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុននានា។
បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍របស់មន្ទីរនានារួចមក លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំអនុវត្តការងាររបស់អាជ្ញាធរខេត្ត ដែលធ្វើឲ្យខេត្តមានការរីកចម្រើនគួរជាទីមោទន និងបានជូន ពរអាជ្ញាធរខេត្តសូមបានសុខភាពល្អ និងជោគជ័យក្នុងតួនាទីដើម្បីបម្រើជាតិឲ្យបានថ្កុំថ្កើនរុង រឿង៕

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦