គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈកម្មការទី៥ព្រឹទ្ធសភា ស្តាប់បទបង្ហាញរបស់មន្ត្រីស្រាវជ្រាវនៃវិទ្យាស្ថានសភាកម្ពុជា ដើម្បីត្រៀមទស្សនកិច្ចសិក្សា នៅសាធារណរដ្ឋកូរ៉េ
2015-04-02 08:20:11

នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៥ នៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា    សមាជិកសមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ ទី បូរ៉ាស៊ី ប្រធាន គណៈកម្មការ បានអញ្ជើញស្តាប់បទបង្ហាញរបស់មន្រ្តីស្រាវជ្រាវ នៃវិទ្យាស្ថានសភាកម្ពុជា ស្តីពីការស្រាវជ្រាវជំនួយស្មារតីចំនួន០៥ គឺទី១-ក្រមសីលធម៌សារព័ត៌​មានរបស់សាធារណរដ្ឋកូរ៉េ ទី២-ការសិក្សាស្តីពីកម្មវិធីជាតិសម្រាប់គ្រប់គ្រងអន្តោប្រវេសន៍របស់ពលករ អ្នកជំនួញ និងអ្នកវិនិយោគ នៅសាធារណរដ្ឋកូរ៉េ ទី៣-បទបញ្ញត្តិ និងបទបញ្ជាការផ្សាពាណិជ្ជ កម្ម នៅសាធារណរដ្ឋកូរ៉េ ទី៤-ការសិក្សាប្រៀបធៀបនូវគោលនយោបាយអន្តោប្រវេសន៍ នៅប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ និងទី៥-ប្រវត្តិ និងការវិវឌ្ឍន៍នៃប្រព័ន្ធផ្សព្វផ្សាយសង្គមនៅសាធារណរដ្ឋកូរ៉េ ដើម្បីត្រៀមធ្វើទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ៕

អត្ថបទ និងរូបភាព ៖នាយកដ្ឋានព័ត៌មាន 

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦