គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
រសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានអញ្ជើញរំលែកទុក្ខក្រុមគ្រួសារសព លោក សាន ចាន់ណាក់
2016-07-26 02:31:14

រសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានអញ្ជើញរំលែកទុក្ខក្រុមគ្រួសារសព លោក សាន ចាន់ណាក់ អនុប្រធាននាយកដ្ឋានកិច្ចការនារី និងយេនឌ័រ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលបានទទួលមរណភាពកាលពីរំលងអាធ្រាត ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ ក្នុងជន្មាយុ ៣៩ឆ្នាំ ដោយរោគាពាធ ។ សពត្រូវបានក្រុមគ្រួសារតំកល់ទុកធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីយ៍ នៅវត្តស្រះចក សង្កាត់ស្រះចក ខណ្ឌដូនពេញរាជធានីភ្នំពេញ។ សមេ្តចភក្តី បានបួងសួង សុំឲ្យដួងវិញ្ញាណក្ខ័ន្ធ លោក សាន ចាន់ណាក់ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចភក្តី ក៏បានអញ្ជើញថ្វាយបង្គំ សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ព្រះចៅអធិការវត្តវិមានតេជៈ ហៅវត្តស្រះចក ផងដែរ ៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦