គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋគូបា ចូលជូនព័ត៌មានស្តីពីកិច្ចសន្ទនារ ការរវាងសាធារណរដ្ឋគូបា និងសហរដ្ឋអាមេរិក ជូនដល់គណៈកម្មការទី៥ព្រឹទ្ធសភា
2015-01-28 04:04:50

នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៥ នៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥ព្រឹទ្ធសភា) បានអនុញ្ញាតឲ្យឯកឧត្តម Jose Ramon Rodriguez Varona ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋគូបា ចូលជួបដើម្បីជូនព័ត៌មានស្តីពីកិច្ចសន្ទនា រវាងសាធារណរដ្ឋគូបា ជាមួយនឹងសហរដ្ឋអាមេរិកកាលពីពេលថ្មីៗកន្លងមក។
លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានមានប្រសាសន៍ស្វាគមន៍ចំ ពោះឯកឧត្តម Jose Ramon Rodriguez Varona ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគូបា ដែលបានឆ្លៀតពេលវេលាមកជូនព័ត៌មានពីសភាពការណ៍ថ្មីស្តីពីកិច្ចសន្ទនាររវាង សាធារណរដ្ឋ គូបាជាមួយ នឹងសហរដ្ឋអាមេរិក។
ឯកឧត្តម Jose Ramon Rodriguez Varona ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋគូបា បានមានប្រ សាសន៍ថា កិច្ចសន្ទនារនោះ កើតឡើងដោយសារ កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៤កន្លងមក សហរដ្ឋអាមេរិក បានព្រមព្រៀងដោះលែងវីវបុរសគូបាចំនួន០៣រូប ដែលសហរដ្ឋអាមេរិកឃុំឃាំងអស់រយៈពេលជាច្រើនឆ្នាំស្របជាមួយគ្នានោះប្រទេសគូបាក៏បានដោះលែងប្រជាពលរដ្ឋអាមេរិកចំនួនម្នាក់។
ឯកឧត្តម បានមានប្រសាសន៍បន្តថា ក្នុងកិច្ចសន្ទនារវាងលោកប្រធានាធិបតីគូបា និងលោកប្រធានាធិបតីសហរដ្ឋអាមេរិក ក៏មានការយោគយល់គ្នាផងដែរអំពីការបើកចំហផ្នែកការទូតរវាងប្រទេសទាំងពីរនិងមានការផ្លាស់ប្តូរគណៈប្រតិភូទៅវិញទៅមកក្នុងគោល
បំណងបន្តដោះស្រាយបញ្ហាមួយចំនួនដែលនៅសេសសល់។

លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានសម្តែងការកោតសរសើរចំ ពោះជំហររបស់ប្រទេសគូបា ដែលមានលក្ខណៈទន់ភ្លន់ ដើម្បីដោះស្រាយទំនាស់រវាងសហរដ្ឋអាមេរិក និងគូបា ដែលកើតមានរយៈពេលជាង៥០ឆ្នាំកន្លងមកហើយ។ ទន្ទឹមនឹងនោះលោកជំទាវចាត់ទុកថាការចចារគ្នាលើតុជាកត្តាដ៏សំខាន់។
លោកជំទាវ បានមានប្រសាសន៍បន្ថែមថា លោកជំទាវនឹងពាំនាំព័ត៌មាននេះជំរាបជូនឯកឧត្តមប្រធានស្តីទី ថ្នាក់ដឹកនាំព្រឹទ្ធសភា និងសមាជិកសមាជិកាព្រឹទ្ធសភាជ្រាប៕


រូបភាព៖នាយកដ្ឋានព័ត៌មានវិទ្យា
អត្ថបទ៖នាយកដ្ឋានព័ត៌មាន


 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦