គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ ទី បូរ៉ាស៊ី អញ្ជើញត្រួតពិនិត្យសមទ្ធិផលនានា នៅវត្តបដិមាករ នៅឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល
2014-09-02 08:58:37

នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៤ លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានអញ្ជើញចុះត្រួតពិនិត្យមើលសមទ្ធិផលនានារួមមាន បច្ឆា សាលាបុណ្យ និងចេតីយ៍សាធារសាធារណៈ ជាការផ្តួចផ្តើមកសាងឡើងដោយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ដែលគ្រោងនឹងដាក់សម្ពោធក្រោមអធិបតីភាពឯកឧត្តម ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៦ និងទី០៧ ខែកញ្ញា ឆ្នាំ២០១៤ខាងមុខ នៅឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល៕


អត្ថបទ និងរូបភាព៖ នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦