គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ ទី បូរ៉ាស៊ី ដឹកនាំគណៈប្រតិតូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា ចូលជួប សម្តែងការគួរសមឯកឧត្តម Chen Xiumao ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិនប្រចាំទីក្រុងXiamen នៃសាធារណរដ្ឋប្រជាមានិតចិន
2014-08-21 08:03:18

នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤ គណៈប្រតិភូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ បានចូលជួបសម្តែងការគួរសមឯកឧត្តម Chen Xiumao ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិនប្រចាំទីក្រុងXiamen។ ខ្លឹមសារក្នុងជំ នួបនាឱកាសនោះ ប្រមូលផ្តុំលើកិច្ចសហប្រតិបត្តិការ គាំទ្រគ្នាទៅវិញទៅមក។
បន្ទាប់មកឯកឧត្តម Chen Xiumao ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិនប្រ ចាំទីក្រុងXiamen បានរៀបចំពិធីលៀងសាយភោជន៍យ៉ាងស្និទ្ធស្នាលជូនដល់គណៈប្រតិភូ ក្នុងបរិយាកាសសាមគ្គីភាព មិត្តភាព ស្និទ្ធស្នាល និងរីករាយ៕

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦