គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ ទី បូរ៉ាស៊ី ដឹកនាំគណៈប្រតិតូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយឯកឧត្តម Zheng Baigang អគ្គនាយកក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន
2014-08-21 07:42:08

នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៤ គណៈប្រតិភូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម Zheng Baigang អគ្គនាយកក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងជំនួបនោះផ្តោតសំខាន់ទៅលើការអនុវត្តច្បាប់ និងវិធានការណ៍ជាក់លាក់ដើម្បីគ្រប់គ្រងជនអន្តោប្រវេសសន៍ ដែលរស់នៅក្នុងសាធារណរដ្ឋប្រជាមានិតចិន ឲ្យស្ថិតនៅ ក្រោមច្បាប់ ដើម្បីឲ្យមានភាពងាយស្រួលក្នុងការគ្រប់គ្រង។
បន្ទាប់មកគណៈប្រតិភូ បានទស្សនកិច្ចសារមន្ទីរប្រវត្តិសាស្រ្តរបស់សភាប្រឹក្សានយោបាយប្រជាជនចិនផងដែរ៕

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន


 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦