គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
កិច្ចប្រជុំបឋមរបស់គណៈកម្មការទី៥ព្រឹទ្ធសភា
2014-05-20 02:35:00

នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤ នៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា គណៈ កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន(គណៈកម្មការទី៥ព្រឹទ្ធសភា) បានបើកកិច្ចប្រជុំបឋម ក្រោមអធិបតីភាពលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ ដើម្បីពិនិត្យលើ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដោយមានការ អញ្ជើញចូលរួមពីសមាជិកសមាជិកាគណៈកម្មការ មន្ត្រីលេខាធិការអមគណៈកម្មការ មន្ត្រីនាយកដ្ឋានស្រាវជ្រាវច្បាប់ និងមន្រ្តីនាយកដ្ឋានស្រាវជ្រាវទូទៅ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា៕

រូបភាព៖ នាយកដ្ឋានព័ត៌មានវិទ្យា
អត្ថបទ៖នាយកដ្ឋានព័ត៌មាន


 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦