គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈកម្មការទី៥ព្រឹទ្ធសភា បើកកិច្ចប្រជុំផ្ទៃក្នុង
2014-04-09 07:23:47

នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៤ នៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា  វិមានព្រឹទ្ធសភា​ លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ​អន្តរ ជាតិ ឃោសនាការ និងព័ត៌មាន (គណៈ​កម្មការ ទី៥ព្រឹទ្ធសភា) បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង គណៈកម្មការ ដែលមានរបៀបវារៈ ៖ ​ទី១-បូកសរុបលទ្ធផល​ការងារ​របស់​គណៈកម្មការទី៥ ប្រចាំត្រីមាសទី១ ឆ្នាំ២០១៤ ទី២-បិទបញ្ជីបេឡាគណៈកម្មការទី៥ ប្រចាំត្រីមាសទី១ ឆ្នាំ២០១៤ និងទី៣-ពិនិត្យពិភាក្សាលើបញ្ហាផ្សេងៗ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុប្រធាន លោកជំទាវ លេខាធិការ ឯកឧត្តម សមាជិកគណៈកម្មការទី៥ និងមន្ត្រីអមគណៈកម្មការទី៥៕

អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦