គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ ទី បូរ៉ាស៊ី ជួបពិភាក្សាការងារ ជាមួយលោកស្រី Jenny Pearson
2014-04-07 07:53:30

នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៤ នៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា  វិមានព្រឹទ្ធសភា លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន  (គណៈកម្មការទី៥ ព្រឹទ្ធសភា) បានអនុញ្ញាតឲ្យ លោកស្រី Jenny Pearson ទីប្រឹក្សានៃភ្នាក់ងារស្វីសសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិឌ្ឍន៍ ចូលជួបពិភាក្សាការងារ ក្នុងគោលបំណង ដើម្បីពិនិត្យមើល សេចក្តីត្រូវការរបស់ព្រឹទ្ធសភា  និងដើម្បីផ្តល់សុពលភាពលើជំនួយ ហិរញ្ញវត្ថុរយៈពេលវែងរបស់ទីភ្នាក់ងារស្វីស សម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ ដល់វិទ្យាស្ថានសភាកម្ពុជា៕

អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦