គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈកម្មការទី៥ព្រឹទ្ធសភាប្រជុំផ្ទៃក្នុង
2013-03-25 01:35:20

កាលពីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៣ នៅបន្ទប់ប្រជុំគណៈកម្មការទី៥ វិមានព្រឹទ្ធសភា គណៈកម្មការទី៥ ព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ បានបើកកិច្ចប្រជុំផ្ទៃក្នុង គណៈកម្ម-​ការដែលមានរបៀបវារៈ ទី១-ពិនិត្យឯកសារគោលបំណង និងកម្មវិធីបេសកកម្មទៅខេត្តបាត់ដំបង និងប៉ែលិន ទី២-ពិនិត្យកម្រងសំណូរបេសកកម្មខេត្តបាត់ដំបង និងប៉ៃលិន ទី៣-ពិនិត្យរបាយការណ៍ សម្រង់ព្រឹត្តិ​ការណ៍​អន្តរជាតិសំខាន់ៗប្រចាំខែកុម្ភៈ និងទី៤-បញ្ហាផ្សេងៗ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធាន លោក​ជំទាវលេខាធិការ ឯកឧត្តមសមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា។

រូបភាព៖ នាយកដ្ឋានព័ត៌មានវិទ្យា
ខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦