គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈកម្មការទី៥ព្រឹទ្ធសភា ឈ្វេងយល់អំពីតួនាទី ភារកិច្ចនិងរចនាសម្ព័ន្ធរបស់ក្លឹបអ្នកកាសែតកម្ពុជា
2013-01-17 02:59:59

កាលពីព្រឹកថ្ងៃទី១៧​ ខែមករា ឆ្នាំ២០១៣ នៅសាលពិសេស វិមានព្រឹទ្ធសភាគណៈកម្មការកិច្ចការបរទេស​ សហប្រតិបត្តិការ អន្តជាតិ ឃោសនាការ និងព័ត៌មានហៅកាត់គណៈកម្មការទី៥ ព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ ទី​​ បូរ៉ាស៊ី ប្រធាន គណៈកម្មការ បានជួបសវនាការនិងពិភាក្សាការងារជាមួយនឹង ក្លឹបអ្នកកាសែតកម្ពុជា ដែលដឹកនាំដោយលោក ប៉ែន​ សមិទ្ធិ​ ប្រធាន​ក្លឹបអ្នកកាសែតកម្ពុជា និងជានិពន្ធនាយកកាសែតរស្មី កម្ពុជា ។ លោកជំទាវ ទី បូរ៉ាស៊ី​ ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា បានមានប្រសាសន៍ជម្រាបអំពីតួនាទីភារកិច្ចរបស់គណៈកម្មការ ទាំង៩របស់ព្រឹទ្ធសភា​ និងគោលបំណងជួប សវនាការការងារជាមួយក្លឹបអ្នកការសែតកម្ពុជានាពេលនេះ គឺដើម្បីឈ្វេងយល់ អំពីតួនាទី ភារកិច្ច និងរចនាសម្ព័ន្ធរបស់ក្លឹប អ្នកកាសែតកម្ពុជា ការងារគ្រប់គ្រងអ្នកសារព័ត៌មាន ការងារផ្សព្វផ្សាយក្រម សីលធម៌វិជ្ជាជីវៈសារព័ត៌មានដល់អ្នកកាសែត និងការត្រៀមលក្ខណៈសម្បត្តិរបស់អ្នកកាសែត នៅពេលសមាហរណកម្ម ដែលព្រះរាជាណាចក្រកម្ពុជាចូលក្នុងសហគមន៍ អាស៊ាននៅឆ្នាំ២០១៥ខាងមុខនេះ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦