គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
កិច្ចប្រជុំផ្ទៃក្នុងរបស់គណៈកម្មការទី៥ នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១២
2012-12-04 08:34:22

គណៈកម្មការទី៥ បានបើកកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាព លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា ហើយកិច្ចប្រជុំបានពិភាក្សាផ្ដោតសំខាន់ទៅលើការត្រៀមខ្លឹមសារជួប គណៈប្រតិភូគណៈកម្មការកិច្ចការបរទេសសភា ប្រឹក្សានយោបាយប្រជាជនចិន និង បញ្ហាផ្សេងៗ

កាលពីរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១២ នៅវិមានព្រឹទ្ធសភា លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបតិ្តការអន្តរជាតិ ឃោសនាការ និងព័ត៌មាន (ហៅកាត់គណៈកម្មការទី៥នៃព្រឹទ្ធសភា) បានអញ្ជើញជាអធិបតីក្នុង​កិច្ច​ប្រ​ជុំ​ផៃ្ទ​ក្នុង​​​គណៈ​កម្ម​ការ​​​ដើម្បីពិភាក្សាអំពីការត្រៀមលក្ខណៈ​ ក្នុងការទទួលជួបជាមួយនឹងគណៈ​ប្រតិភូ​គណៈ​កម្ម​ការ​​​កិច្ចការ បរទេសសភាប្រឹក្សានយោបាយប្រជាជនចិនដែលនឹង​អញ្ជើញមកទស្សន​កិច្ច​​​នៅ​​​​​​​ព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខនេះ និងបញ្ហាផេ្សងៗដែលមានការអញ្ជើញ​ចូល​​​​​​​រួមពីសមាជិកា សមាជិកគណៈកម្មការ៕

រូបភាព ៖ នាយកដ្ឋានព័ត៌មានវិទ្យា
អត្ថបទ ៖ នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦