គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភា ជួបសវនាការ ជាមួយនឹងអាជ្ញាធរខេត្តក្រចេះ
2012-08-30 03:23:38

          នាថ្ងៃទី២៩  ខែសីហា  ឆ្នាំ២០១២ នៅសាលាខេត្តក្រចេះ  គណៈ ប្រតិភូគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ហៅកាត់ គណៈកម្មការទី៥ ព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម​  ឈិត គឹមយាត​ អនុប្រធានគណៈកម្មការ​​ទី៥ ព្រឹទ្ធសភា បានអញ្ជើញ ចុះទៅជួប សវនាការ ជាមួយនឹង អាជ្ញាធរខេត្ត មន្ទីរព័ត៌មាន ស្នងការនគបាល​​ មន្ទីរទេសចរណ៍ មន្ទីរទំនាក់ទំនង ព្រឹទ្ធសភា រដ្ឋសភា និងមន្ត្រីពាក់ព័ន្ធ សាលាខេត្ត ដែលដឹក​នាំដោយ ឯកឧត្តម សរ ចំរុង អភិបាលនៃ​​  គណៈអភិបាល​ខេត្តក្រចេះ ដើម្បី​សិក្សា ស្វែងយល់ អំពីការអនុវត្ត ច្បាប់អន្តោប្រវេសន៍ និងការផ្សព្វ​ផ្សាយ ​ព័ត៌មាននៅទូទាំងខេត្តក្រចេះ​។
ឯកឧត្តម ឈិត​ ​​គឹមយាត អនុប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាធម្ម ពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា ឯកឧត្តម សាយ ឈុំ អនុប្រធានទី១ព្រឹទ្ធសភា និងឯកឧត្តម ទេព ងន អនុប្រធានទី២​ព្រឹទ្ធសភា ជូនចំពោះមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តក្រចេះ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦