គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សា​កាងារជាមួយនឹងអាជ្ញាធរខេត្តបន្ទា​យមានជ័យ ដឹកនាំដោយឯកឧត្តម​​ សួន បវរ អភិបាលនៃគណៈអភិបាលខេត្ត
2016-12-09 02:26:53

ខេត្តបន្ទា​យមានជ័យ៖ នាវេលាម៉ោង០៨:៣០នាទីព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ នៅសាលប្រជុំសាលាខេត្តបន្ទាយ​មានជ័យ គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា (គណៈកម្មការទី៦ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សា​កាងារជាមួយនឹងអាជ្ញាធរខេត្តបន្ទា​យមានជ័យ ដឹកនាំដោយឯកឧត្តម​​ សួន បវរ អភិបាលនៃគណៈអភិបាលខេត្ត ដើម្បីសិក្សា​ឈ្វេ​ងយល់ និងប្រមូលព័ត៌មាន​ ដែលផ្តោ​តសំខាន់ទៅលើការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ដែលថ្នាក់ស្រុក ក្រុង បញ្ជូនមកថ្នាក់ខេត្ត ដែលមានរឿងទំនាស់ដីធ្លី និងវិវាទផ្សេងៗ ការងារផ្សព្វផ្សាយច្បាប់ និងការងារនីតិកម្ម(ច្បាប់) ព្រមទាំងការចូលរួមអនុវត្តក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ និងការទប់ស្កាត់បទល្មើសព្រហ្មទណ្ឌក្នុងរង្វង់ដែនសមត្ថកិច្ចរបស់ខ្លួននីមួយៗ ដែលរួមមាន៖ មន្ត្រីនគរបាល កងរាជអាវុធហត្ថ និងមន្ទីរជំនាញនានាជុំវិញខេត្ត ដែលមានសមត្ថកិច្ចពាក់ព័ន្ធ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦