គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម អ៊ុក ប៊ុនឈឿន អញ្ជើញជួបពិភាក្សា​ការងារជាមួយអាជ្ញា​ធរក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
2016-12-08 08:31:57

ខេត្តបន្ទាយមានជ័យ៖ នាវេលាម៉ោង០២:៣០នាទីរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦ នៅសាលប្រជុំសាលាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា (គណៈកម្មការទី៦ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការ អញ្ជើញជួបពិភាក្សា​ការងារជាមួយអាជ្ញា​ធរក្រុង ដែលដឹកនាំដោយលោក វ៉ៃ កេងលី អភិបាល​ នៃគណៈអភិបាលក្រុងសិរីសោភ័ណ ដោយមានការចូលរួមពីប្រធានក្រុមប្រឹក្សាក្រុង  មន្ត្រីមណ្ឌលសេវាកម្មយុត្តិធម៌ ប្រធាន អនុប្រធាន មន្ត្រីរបស់គណៈកម្មការសុរិយោដី ព្រមទាំងប្រធានការិយាល័យជំនាញ និងមន្ត្រីនគរបាលយុត្តិធម៌ ដែលរួមមាន៖ មន្ត្រីនគរបាល កងរាជអាវុធហត្ថ ដើម្បីសិក្សា​ឈ្វេងយល់ និងប្រមូលព័ត៌មាន​ ដែលផ្តោ​តសំខាន់ទៅលើ របៀបដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៅមណ្ឌលសេវាកម្មយុត្តិធម៌ និងការដោះស្រាយវិវាទផ្សេងៗ ព្រមទាំងចូលរួមអនុវត្តក្រុមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ការទប់ស្កាត់បទល្មើសព្រហ្មទណ្ឌក្នុងរង្វង់ដែនសមត្ថកិច្ចរបស់ខ្លួននីមួយៗ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦