គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការទី៦ បានអញ្ជើញចុះឈ្មោះបោះឆ្នោត នៅសាលាសង្កាត់បឹងត្របែក រាជធានីភ្នំពេញ
2016-09-05 01:33:20

នា​ព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តម​ អ៊ុក ប៊ុន​ឈឿន​​ ប្រធានគណៈកម្មការទី៦​​​​ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះ ឈ្មោះបោះឆ្នោត នៅសាលាសង្កាត់បឹងត្របែក រាជធានីភ្នំពេញ។
សូមបញ្ជាក់ផងដែរថា រយ:ពេលនៃការចុះឈ្មោះបោះឆ្នោតមានរយៈពេល៣ខែ គឺចាប់ពីថ្ងៃទី០១ ខែកញ្ញា ២០១៦នេះ រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ហើយដើម្បីបោះឆ្នោតបាន សូមបងប្អូនទៅចុះឈ្មោះបោះឆ្នោតជាមុនសិន ទោះជាធ្លាប់ចុះឈ្មោះពីមុនហើយក្ដី ព្រោះនេះជាប្រព័ន្ធនៃ ការចុះឈ្មោះបោះឆ្នោតថ្មី ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប ដែលទាមទារចុះឈ្មោះឡើងវិញទាំងអស់ ហើយអ្នកដែលមិនបានទៅចុះឈ្មោះបោះឆ្នោត គឺនឹងមិនមានឈ្មោះនៅក្នុងបញ្ជីឈ្មោះបោះឆ្នោតនោះទេ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នា៕


 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦