គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម អ៊ុក ប៊ុនឈឿន បានអញ្ជើញដឹកនាំគណៈប្រតិភូ ចុះជួបប្រជុំជាមួយនឹងសាលាដំបូងខេត្តប៉ៃលិន
2016-06-10 09:59:20

នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា (គណៈកម្មការទី៦ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការ បានអញ្ជើញដឹកនាំគណៈប្រតិភូ ចុះជួបប្រជុំជាមួយនឹងសាលាដំបូងខេត្តប៉ៃលិន ក្រោមប្រធានបទ" ការអនុវត្តក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណីរបស់សាលាដំបូងខេត្តប៉ៃលិន និងមន្ត្រីនគរបាលយុត្តិធម៌ចំពោះការអនុវត្តក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ" ដោយមានការអញ្ជើញចូលរួម ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី និងមន្ត្រីនគរបាលយុត្តិធម៌ រួមមាននគរបាល កងរាជអាវុធហត្ថ មន្ត្រីរាជការ និងភ្នាក់ងារសាធារណៈ ដែលមាននីតិសម្បទាពិសេសសម្រាប់ពិនិត្យ និងទប់ស្កាត់បទល្មើសព្រហ្មទណ្ឌផ្នែករដ្ឋបាលព្រៃឈើ ជលផល បសុពេទ្យ បរិស្ថាន កាំកុងត្រូវ កិច្ចការនារី គយ ពន្ធដារ និងឧស្សាហកម្ម និងសិប្បកម្ម នៅខេត្តប៉ៃលិន។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦