គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូគណៈកម្មការទី៦ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការ បានអញ្ជើញដឹកនាំគណៈប្រតិភូ ចុះជួបប្រជុំជាមួយនឹងអាជ្ញាធរស្រុកបវេល ខេត្តបាត់ដំបង
2016-06-09 09:12:26

នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ គណៈប្រតិភូគណៈកម្មការទី៦ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការ បានអញ្ជើញដឹកនាំគណៈប្រតិភូ ចុះជួបប្រជុំជាមួយនឹងអាជ្ញាធរស្រុកបវេល ក្រោមប្រធានបទ "អំពីរបៀបដោះស្រាយវិវាទក្រៅ ប្រព័ន្ធតុលាការ នៅមណ្ឌលសេវាកម្មយុត្តិធម៌ស្រុក និងការដោះស្រាយវិវាទផ្សេងៗ ព្រមទាំងការចូលរួមអនុវត្តន៍ក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ និងការទប់ស្កាត់បទល្មើសព្រហ្មទណ្ឌក្នុងរង្វង់សមត្ថកិច្ចរបស់ខ្លួននីមួយៗ" ដោយមានការអញ្ជើញចូលរួម ក្រុមប្រឹក្សាស្រុក អភិបាល អភិបាលរងស្រុក ប្រធាន និងមន្ត្រីមណ្ឌលសេវាកម្មយុត្តិធម៌ ប្រធាន អនុប្រធាន និងមន្ត្រីរបស់គណៈកម្មការសុរិយោដី ព្រមទាំងប្រធានការិយាល័យជំនាញ និងមន្ត្រីនគរបាលយុត្តិធម៌ ក្នុងស្រុកបវេល ខេត្តបាត់ដំបង។

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦