គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូគណៈកម្មការទី៦ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សាឃុំស្រែក្រសាំង និងក្រុមប្រឹក្សាស្រុកសៀមបូក ខេត្តស្ទឹងត្រែង
2014-04-28 00:51:04

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៤ គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌(គណៈកម្មការទី៦ ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការ បានជួបសំណេះសំណាល និងពិភាក្សាការងារលើប្រធានបទស្តីពី សកម្មភាពអនុវត្តច្បាប់ទូទៅ និងការដោះស្រាយវិវាទក្រៅប្រព័ន្ធ តុលាការ នឹងការចូលរួមក្នុងកិច្ចការនីតិកម្ម ជាមួយនឹងក្រុមប្រឹក្សាឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ គណៈប្រតិភូក៏បានផ្តល់ជូនដល់សាលាឃុំស្រែក្រសាំងនូវសៀវភៅ ក្រមព្រហ្មទណ្ឌ និង ក្រមនីតិវិធីព្រហ្មទណ្ឌចំនួន០២ក្បាល ក្រមរដ្ឋប្បវេណី និងនីតិវិធីក្រមរដ្ឋប្បវេណី ចំនួន០២ក្បាល ឯកសារ ស្តីពីព្រឹទ្ធសភាចំនួន១០ក្បាល និងព្រឹត្តិបត្រព្រឹទ្ធសភាចំនួន៣០ក្បាល និងថវិកាក្រុមប្រឹក្សាឃុំក្នុងម្នាក់ៗ ទទួលបាន៣០.០០០រៀល។ បន្ទាប់មកនាព្រឹកថ្ងៃដដែលនោះ គណៈប្រតិភូ ក៏បានជួបសំណេះសំណាល និងពិភាក្សាការងារលើប្រធានបទស្តីពីការងារអនុវត្តច្បាប់ដែលបានចូលជាធរមានហើយ ជាមួយនឹងក្រុម ប្រឹក្សាស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ ក្នុងឱកាសនោះ គណៈប្រតិភូក៏បានផ្តល់ជូនដល់សាលាក្រុងបាន លុងនូវសៀវភៅ ក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌចំនួន០២ក្បាល ក្រមរដ្ឋប្បវេណី និងនីតិវិធី ក្រមរដ្ឋប្បវេណីចំនួន០២ក្បាល ឯកសារស្តីពីព្រឹទ្ធសភាចំនួន១០ក្បាល និងព្រឹត្តិបត្រព្រឹទ្ធសភាចំនួន២០ ក្បាលផងដែរ និងថវិកាដល់កងកម្លាំងការពារ ចំនួន៥០០.០០០រៀល៕

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦