គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម អ៊ុក ប៊ុនឈឿន បើកកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភា(ក្រុមទី៣)
2012-11-16 03:28:53

នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១២ នៅវិមានព្រឹទ្ធសភា ក្រុមសមាជិកព្រឹទ្ធសភា(ក្រុមទី៣) ដឹកនាំ​ដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភា (ក្រុមទី៣) បានបើកកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឲ្យ​ព្រះ​រាជាណាចក្រកម្ពុជា​​ ចូលជាភាគីនៃអនុសញ្ញា ស្តីពីការជូនដំណឹងជាបន្ទាន់ពីគ្រោះមហន្តរាយ​នុយក្លេអ៊ែរ និងអនុសញ្ញាស្តីពីសុវត្ថិភាព​នុយក្លេអ៊ែរ ដោយមាន​ការ​ចូលរួមពីសមាជិក សមាជិកាគណៈកម្មការទី៥ និង​ទី៦​ព្រឹទ្ធសភា៕

អត្ថបទ៖នាយក ដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦