គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានជួបពិភាក្សាការងារជាមួយលោក Hakan Atasever នាយកប្រតិបត្តិវិទ្យាស្ថានសន្ទនាមេគង្គ (MDI) និងលោក Gurkan Cil
2016-12-21 03:19:01

នាព្រឹកថ្ងៃទី២១ ខែធ្នូ​ ឆ្នាំ២០១៦​ នៅសាលប្រជុំគណៈកម្មការទី៧ ព្រឹទ្ធសភា ឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) បានជួបពិភាក្សាការងារជាមួយលោក Hakan Atasever នាយកប្រតិបត្តិវិទ្យាស្ថាន សន្ទនាមេគង្គ (MDI) និងលោក Gurkan Cilដែលក្នុងនោះដែរ ឯកឧត្តម ម៉ាន់ ឈឿន បានថ្លែងអំណរគុណលោក Hakan Atasever ដែលកន្លងមកបានជួយឧបត្ថម្ភ អណ្តូងស្អាតចំនួន ០៤ កន្លែងនៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងអណ្តូងជាច្រើន ទៀតនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។​ ដោយក្តីសុទដ្ឋិនិយមបំផុត លោក Hakan Atasever បានបញ្ជាក់ថាលោកនឹង បន្តសិក្សា ពីគម្រោងសប្បុរសធម៌បន្ថែមទៀត­សម្រាប់ឆ្នាំ២០១៧។


 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦