គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្ដម ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមការងារបច្ចេកទេសផ្នែកគេហទំព័រព្រឹទ្ធសភា
2016-06-21 02:51:34

នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ ឯកឧត្ដម ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមការងារបច្ចេកទេសផ្នែកគេហទំព័រព្រឹទ្ធសភា។ ដោយក្រុមការងារបច្ចេកទេសផ្នែកគេហទំព័រព្រឹទ្ធសភា មានការខិតខំប្រឹងប្រែងក្នុងការបញ្ចូលព័ត៌មាន សកម្មភាពការងារ របស់សមាជិកសមាជិកាព្រឹទ្ធសភា បានឆាប់រហ័ស និងទាន់ពេលវេលា ឯកឧត្ដម មានការពេញចិត្ត ចំពោះការខិតខំប្រឹងប្រែងនេះយ៉ាងខ្លាំង។ ដើម្បីលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងនេះ ឯកឧត្ដម បានមានប្រសាសន៍ថា "ខ្ញុំមើលឆ្ងាយ តែមិនមើលរំលង" ដូចនេះ ឯកឧត្ដម បានឧបត្ថម្ភ វត្ថុអនុស្សាវរីយ៍ និងថវិការមួយចំនួនដល់ក្រុមការងារបច្ចេកទេសផ្នែកគេហទំព័រព្រឹទ្ធសភា ក្នុងម្នាក់ទទួលបានក្រម៉ា ចំនួន ០១ និងថវិការចំនួន ២០០០០៛ ។ ក្រោមការដឹកនាំរបស់ លោក សោម សាវុធ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា លោក ឆោម សំអឿន ប្រធានការិយាល័យគេហទំព័រ ជាតំណាងក្រុមការងារបច្ចេកទេសផ្នែកគេហទំព័រ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់ ឯកឧត្ដម ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា ព្រមទាំង លោក សោម សាវុធ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា ដែលបានដឹកនាំប្រកបដោយភាពជោគជ័យជាបន្តបន្ទាប់ ក្រុមការងារខ្ញុំបាទនឹងបន្តខិតខំយកចិត្តទុកដាក់ ដើម្បីទទួលបានភាពជោគជ័យជាបន្តទៀត។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦