គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា អញ្ជើញចូលរួមរំលែកមរណៈទុក្ខ ក្រុមគ្រួសារសពលោក ជឹម ម៉ៅ សមាជិកក្រុមប្រឹក្សា សង្កាត់ច្បារអំពៅទី១
2016-06-25 10:32:06

រសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញចូលរួមរំលែកមរណៈទុក្ខ ក្រុមគ្រួសារសពលោក ជឹម ម៉ៅ សមាជិកក្រុមប្រឹក្សា សង្កាត់ច្បារអំពៅទី១ ដែលបានទទួលមរណភាព កាលពីរាត្រីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។ ពិធីបុណ្យសពកំពុងបា្ររព្ធធ្វើនៅផ្ទះលេខ ២៤០ ផ្លូវ ៦៣៨ ភូមិដើមម៉ាឃ្លឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ សពលោក ជឹម ម៉ៅ នឹងដង្ហែរទៅបញ្ចុះ នៅភូមិជ្រៃ ឃុំជ្រៃ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង នាព្រឹកថ្ងៃចន្ទ័ ទី២៧ ខែមិថុនា ឆ្នាំ២០១៦។
ក្នុងឱកាសនោះ សម្តេចភក្តី បានសម្តែងនូវការសោកស្តាយ អាឡោះអាល័យ និងបានចូលបច្ច័យសំរាប់ពិធីបុណ្យ ចំនួន ០២ លានរៀល ផងដែរ ៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦