គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា អនុញ្ញាតឲ្យលោក គីម រដ្ឋាណា ប្រធានអង្គការការីតាសកម្ពុជា ចូលជូនពរ និងសម្តែងការគួរសម
2015-12-24 07:54:26

នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ នៅសាលប្រជុំគណៈកម្មការទី៧ព្រឹទ្ធសភា គណៈកម្មការទី៧ព្រឹទ្ធសភាដឹកនាំដោយ ឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការ ដោយមានការអញ្ជើញ​​ចូលរួមពីឯកឧត្តម អ៊ុក គង់ សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា បានអនុញ្ញាតឲ្យ​លោក គីម    រដ្ឋាណា ប្រធានអង្គការការីតាសកម្ពុជា ចូលជូនពរ ក្នុងឱកាសចូលឆ្នាំសកលនាពេលខាង​​មុខ។

ក្នុងឱកាសនោះដែរឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានមានប្រសាសន៍គាំទ្រនូវយុទ្ធសាស្រ្ត របស់អង្គការការីតាសកម្ពុជាដែលតែងតែជួយឧបត្ថមដល់ប្រជាពលរដ្ឋកម្ពុជា ហើយសកម្មភាពទាំងនេះគឺជាការរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់រាជ​រដ្ឋាភិបាលកម្ពុជា  និងជាការចូលរួមលើកកម្ពស់សុវត្ថិភាពចររាចរណ៍របស់ប្រជាពលរដ្ឋកម្ពុជា ក្រោមពាក្យស្លោកមួយថា បួកសុវត្ថិភាពមួយការពារជីវិតមួយ ។

អត្ថបទនិងរូបភាព៖នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦